ថ្ងៃបុណ្យ គ្រឹសស្មាស នៅប្រទេសជប៉ុន
បុណ្យគ្រឹសស្មាស គឺជាពិធីបុណ្យមួយដែលអ្នកកាន់សាសនាគ្រឹសនៅពិភពលោកធ្វើឡើងនៅថ្ងៃទី២៥ខែធ្នូ ដើម្បីអបអរនៃថ្ងៃដែលព្រះយេស៊ូគ្រឹះចាប់កំណើត។
លក្ខណៈពិសេសនៃពិធីបុណ្យគ្រឹសស្មាស នៅប្រទេសជប៉ុន
១. មិនមែនផ្តោតលើសាសនាគ្រឹស
សម្រាប់ប្រជាជនជប៉ុន ពិធីបុណ្យគ្រឹសស្មាស គឺមិនមែនតែសម្រាប់អ្នកកាន់សាសនាគ្រឹះនោះទេ តែប្រជាជនជប៉ុនប្រារព្ធធ្វើពិធីនេះឡើងក្នុងគោលបំណង សប្បាយរីករាយនិងចែករំលែកក្តីស្រឡាញ់ ក្នុងថ្ងៃបុណ្យនេះ មិនមានទំនោរទៅរកសាសនាឡើយ។
២.អោយចំណាយពេលវេលាជាមួយសង្សាជាង ក្រុមគ្រួសារ
ការចំណាយពេលវេលាជាមួយ សង្សារច្រើនជាង ក្រុមគ្រួសារ គឺជាលក្ខខណៈពិសេសមួយនៃថ្ងៃបុណ្យគ្រឹសស្មាសនៅប្រទេសជប៉ុន ដែលពិធីបុណ្យនេះ ភាគច្រើននៅខាង អ៊ឺរ៉ុប គឹគេចំណាយពេលជាមួយក្រុមគ្រួសារច្រើនជាង ។ សម្រាប់យុវវ័យដែលមិនមានសង្សារ ភាគច្រើន គឺដើរលេងជាក្រុមជាមួយមិត្តភក្រជាដើម ។
៣.ពិធីបុណ្យមុនថ្ងៃគ្រឹសស្មាស ( អ៊ីបឹ )
ពិធីនេះត្រូវបានគេប្រារព្ធឡើងនៅមុនថ្ងៃគ្រឹសស្មាស១ថ្ងៃ ។នៅយប់មុនថ្ងៃចូលថ្ងៃទី២៥ ទូរទស្សន៍ជប៉ុនភាគច្រើនគឺចាក់ផ្សាយកម្មវិធីសប្បាយៗ និងប្រជាជនយុវវ័យភាគច្រើនគឺចេញដើរលេងតាមសួនច្បារ ដែលត្រូវបានគេតុបតែង និងលំអរភ្លើងពណ៌ ជាច្រើនតាមដងផ្លូវ និងតាមសួនច្បារដែលជាភាពទាក់ទាញនៃពិធីបុណ្យនេះ ។
៤.ការញ៉ាំនំខេក ឬ មាន់បំពងជាដើម
បើនិយាយពីបុណ្យ គ្រឹសស្មាស ប្រជាជនជប៉ុនគិតដល់នំខេក មុនគេ។ បើនិយាយពីអាហារវិញគឺ គេគិតដល់មាន់បំពងដែលជាអាហារពេញនិយមពេលថ្ងៃបុណ្យគ្រឹសស្មាស ។
កែសម្រួលដោយ៖ សាលាភាសាជប៉ុនមិរ៉ៃ
Comments
Add New Comment