អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនរយៈ៤ឆ្នាំ

អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនរយៈ៤ឆ្នាំ

អាហារូបករណ៍ទៅបន្ដការសិក្សានៅប្រទេសជប៉ុនរយៈពេល៤ឆ្នាំ

សាលាភាសាជប៉ុនមិរ៉ៃ សូមជូនដំណឹងអាហារូបករណ៍ ដល់សិស្សនិស្សិត ដែលកំពុងសិក្សានូវសកលវិទ្យាល័យ រឺសិស្សដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ  ទាំងអស់អោយបានជ្រាបថា អាហារូបករណ៍នេះផ្ដល់ជូនសិស្សចំនួន ១០នាក់ រយៈពេល៤ឆ្នាំដែលចាប់ផ្តើមនៅ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ  

ពត៌មានលំអិតអំពីអាហារូបករណ៍៖

ការផ្ដល់ជូនអាហារូបករណ៍៖ សិក្សារយៈពេល ៤ឆ្នាំ (សិក្សាភាសាជប៉ុន ២ឆ្នាំ និង សិក្សាជំនាញផ្នែកថែទាំចាស់ជរា ២ឆ្នាំ)

ផ្ដល់ជូនអន្តេវាសិកដ្ឋាន៖ ផ្ដល់ជូនបន្ទប់ស្នាក់នៅ ដោយឥតគិតថ្លៃ ។

អត្ថប្រយោជន៍៖

 - អំឡុងពេលសិក្សាសិស្សអាចធ្វើការងារក្រៅម៉ោង ២៨ម៉ោងក្នុង១សប្ដាហ៍នៅមណ្ឌលថែទាំមនុស្សចាស់ 

បន្ទាប់ពីបញ្ចប់ការសិក្សាត្រូវធ្វើការជាបុគ្គលិកពេញសិទ្ធនៅមណ្ឌលថែទាំចាស់ជរារបស់ម្ចាស់អារូបករណ៍ រយៈពេល ៥ ឆ្នាំ ។  

(  ប្រាក់ចំណូលក្នុង១២០០$/១ខែ ) និងអត្ថប្រយោជន៍ផ្សេងទៀត

លក្ខខណ្ឌជ្រើសរើ៖

a) សិស្សដែលបញ្ចប់ ថ្នាក់សិក្សាទុតិយភូមិ ឬសិស្សដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងសិស្សបញ្ចប់បរិញ្ញាបត្រ   

b) អត្ថិភាពសម្រាប់សិស្សដែលចេះភាសាជប៉ុន មានសញ្ញាបត្រJLPT កម្រិត N5 ឡើងទៅ ឬមានកម្រិតភាសាជប៉ុនស្មើនឹងJLPT(N5)

c) ត្រូវតែជាមនុស្សអត់ធ្មត់ តស៊ូ ព្យាយាម និងមានឆន្ទៈ ក្នុងការសិក្សា ។

ឯកសារដែលត្រូវភ្ជាប់៖

lរូបថត 4×6  ពាក់អាវក្រសេ អាវខាងក្នុងពណ៍ស ផ្ទៃក្រោយពណ៍ស ១០ សន្លឹក

lអត្ដសញ្ញាណបណ្ណ សៀវភៅគ្រួសារ រឺសៀវភៅស្នាក់នៅ សញ្ញាបត្រទី១២ លិខិតឆ្លងដែន(បើមាន)។

របៀបនៃការដាក់ពាក្យ៖

សូមទំនាក់ទំនងមកកាន់ សាលាភាសាជប៉ុន មិរ៉ៃ

1. បំពេញពាក្យស្នើសុំអាហារូបករណ៍

2. សរសេរគោលបំណងនៃការសិក្សា ១ សន្លឹក ជាភាសាខ្មែរ

    ថ្ងៃផុតកំណត់នៅ៖ ឯកសារដាក់ពាក្យ និងឯកសារសំខាន់ៗត្រូវយកមកដាក់នៅការិយាល័យប្រឹក្សាយោបលសិស្សបន្ដការសិក្សាដែលមានទីតាំងក្នុងសាលាភាសាជប៉ុនមិរ៉ៃ រហូតត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤

សម្រាប់ពត៌មានផ្សេងៗពាក់ព័ន្ធនិងការដាក់ពាក្យ សូមទាក់ទងមកកាន់ពួកយើង៖    

Telegram: https://t.me/MiraiStudyAbroadInJapan

E-mail: mirai.ryugaku@gmail.com

Tell: +855 (0) 93 412 721

 

Share :

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again