សារពីស្ថាបនិកសាលាភាសាជប៉ុនមិរ៉ៃ

សារពីស្ថាបនិកសាលាភាសាជប៉ុនមិរ៉ៃ

អរុណសួរស្ដី កូនសិស្សទាំងអស់គ្នា! សូមស្វាគមន៍មកកាន់សាលាភាសាជប៉ុនមិរ៉ៃ!

សាលាភាសាជប៉ុនមិរ៉ៃជាសាលាភាសាជប៉ុនមួយដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ហើយត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដើម្បីផ្តល់នូវការអប់រំភាសាជប៉ុនមួយប្រកបទៅដោយគុណភាពជាចម្បង។

សាលាភាសាជប៉ុនមិរ៉ៃមានចក្ខុវិស័យក្នុងការគ្រប់គ្រងណែនាំ និងតម្រង់ទិសដល់យុវជនឲ្យស្រលាញ់ការសិក្សាភាសាជប៉ុន ព្រមទាំងបង្ហាត់បង្ហាញដើម្បីឲ្យប្អូនៗសិស្សានុសិស្សអាចសម្រេចបាននូវក្តីស្រម៉ៃពិតប្រាកដមួយទាក់ទងទៅនឹងការរៀនភាសាជប៉ុន រួមទាំងឱកាសក្នុងការទៅបន្តការសិក្សានៅប្រទេសជប៉ុន និងឱកាសទៅធ្វើការងារជាបុគ្គលិកពេញសិទ្ធិ ហើយយើងមានដៃគូសហការគ្នាជាច្រើននៅក្នុងប្រទេសជប៉ុន ដូចជាសាលាជំនាញ សាកលវិទ្យាល័យ ក្រុមហ៊ុន ក៏ដូចជាជាមួយអ្នកគាំទ្រខាងផ្នែកស្វែងរកការងារនៅប្រទេសជប៉ុនផងដែរ។

តាំងពីថ្ងៃចូលរៀនដំបូងរហូតដល់ថ្ងៃបញ្ចប់ការសិក្សាសិស្សទាំងអស់នឹងមានអារម្មណ៍កក់ក្តៅ ដោយទទួលបាននូវដំបូន្មានល្អៗពីសំណាក់លោកគ្រូ អ្នកគ្រូនៃសាលាជប៉ុនមិរ៉ៃផងដែរ ។ សាលាភាសាជប៉ុនមិរ៉ៃគឺគិតជាចម្បងទៅលើគុណភាពនៃការបង្រៀន និងការផ្តល់ជាដំបូន្មានដល់សិស្សទាក់ទងនឹងទំនៀមទំលាប់ប្រពៃណីរបស់ប្រទេសជប៉ុនផងដែរ។

មិនត្រឹមតែប៉ុនណោះ សិស្សដែលរៀនពូកែជាងគេនៅសាលាយើង នឹងអាចទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុនតាមរយៈកម្មវិធីសិក្សាផ្សេងៗរយៈពេលខ្លីៗ និងបន្តទៅថ្នាក់សកលវិទ្យាល័យជាដើមផងដែរ ។ 

សាលាភាសាជប៉ុនមិរ៉ៃរបស់យើង គឺមិនត្រឹមតែផ្ដល់ការអប់រំភាសាជប៉ុនដ៏សមស្របប៉ុនណោះទេ ថែមទាំងជាកន្លែងដែលអាចដុះខាត់យុវជនទៀតផង ។ យើងតែងតែព្យាយាមខិតខំជំរុញធ្វើយ៉ាងណាឲ្យប្អូនៗទាំងអស់គ្នាមានក្តីស្រម៉ៃនិងគោលដៅច្បាស់លាស់មួយដើម្បីធ្វើឲ្យកូនសិស្សទាំងអស់កាន់តែមានទំនុកចិត្ត ហើយអាចដើរឆ្ពោះទៅមុខមួយជំហ៊ានៗបានដោយជោគជ័យ។

អ្នកទាំងអស់គ្នាសូមខំប្រឹងប្រែងឡើង!

 

ស្ថាបនិកសាលាភាសាជប៉ុន មិរ៉ៃ

      អ៊ឹម ឌឺប៉េរ៉េ

Share :

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again