ទំនៀមទម្លាប់មួយចំនួនទាក់ទងនឹងការប្រារព្ធពិធីចូលឆ្នាំប្រពៃណីរបស់ប្រទេសជប៉ុន

ទំនៀមទម្លាប់មួយចំនួនទាក់ទងនឹងការប្រារព្ធពិធីចូលឆ្នាំប្រពៃណីរបស់ប្រទេសជប៉ុន

បុណ្យឆ្លងឆ្នាំថ្មីគឺជាពេលវេលាដ៏អស្ចារ្យដើម្បីអបអរសាទរការបញ្ចប់នៃឆ្នាំចាស់ និងការចាប់ផ្តើមនៃឆ្នាំមួយទៀត។ សម្រាប់ប្រទេសជាច្រើននៅដែលលើសាកលលោកនេះតែងតែមានប្រពៃណីជាច្រើនដែលទាក់ទងនឹងការប្រារព្ធពិធីបុណ្យឆ្លងឆ្នាំ។ ចំណែកនៅឯប្រទេសជប៉ុនក៏មានទំនៀមទម្លាប់នៃការប្រារព្ធពិធីចូលឆ្នាំថ្មីផងដែរ។ ចូលឆ្នាំប្រពៃណីជប៉ុនត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី១ខែមករា ដែលជាថ្ងៃចូលឆ្នាំសាកល ។ប៉ុន្តែសម្រាប់ប្រទេសជប៉ុនគឺជាថ្ងៃចូលឆ្នាំប្រពៃណីរបស់គេ។  ខាងក្រោមនេះគឺជាទំនៀមទម្លាប់ដែលប្រទេសជប៉ុននិយមធ្វើពេលចូលឆ្នាំថ្មី ។

(OOSOUJI )ការសម្អាតទ្រង់ទ្រាយធំ

នៅក្នុងវប្បធម៌ជប៉ុនឆ្នាំថ្មីត្រូវតែចាប់ផ្តើមនៅភាពស្អាតជានិច្ច។ ប្រជាជនតែងតែសម្អាតរាល់កន្លែងដែលគេបានរស់នៅ កន្លែងធ្វើការ វត្តអារាម ព្រះវិហារ យ៉ាងស្អាតនឹងមានរបៀបយ៉ាងល្អ។ ដោយហេតុថាប្រជាជនជប៉ុនយល់ថាការសម្អាតគឺជារឿងដែលសំខាន់បំផុតសម្រាប់បុគ្គលម្នាក់ៗនិងអាចនាំសិរីសួស្តីមកកាន់គ្រួសារថែមទៀតផង។ ដូច្នេះហើយការ មុនថ្ងៃចូលឆ្នាំថ្មីមកដល់ គឺមានការសម្អាតបែបទ្រង់ទ្រាយធំ មិនថាកន្លែងធ្វើការ ឬផ្ទះសំបែងទេ ។




បរិភោគអាហារចូលឆ្នាំថ្មីប្រពៃណី

ប្រពៃណីដ៏ធំមួយទៀតនៅក្នុងវប្បធម៌ជប៉ុនគឺការបរិភោគអាហារ Toshikoshi Soba ត្រូវបានគេបរិភោគនៅមុនថ្ងៃចូលឆ្នាំថ្មី ។  ដោយហេតុថាអាហារនេះគឺជាផ្នែកមួយនៃវប្បធម៌របស់ប្រទេសជប៉ុន និងជាចានអាហារដែលពោរពេញទៅដោយសុភមង្គលរបស់គ្រួសារនីមួយៗ។ ហើយដោយសារសរសៃមី មានលក្ខណៈវែង ដូច្នេះហើយគេជឿជាក់ថាការញ៉ាំ មីនេះនៅពេលមុនចូលឆ្នាំ គឺនាំមកនូវអាយុវែង គ្រប់ក្រុមគ្រួសារ។



សម្រាប់អាហារមួយប្រភេទនេះហៅថា អូសេឆិ ។ វាជាអាហារដែលគេនិយមបរិភោគក្នុងពេលចូលឆ្នាំថ្មី ។សម្រាប់អាហារនីមួយៗគឺមានអត្ថន័យនិងខ្លឹមសាររៀងៗខ្លួន។ តួយ៉ាងដូចជាបង្គា ត្រូវបានគេជឿជាក់ថាការញ៉ាំបង្គាក្នុងពេលចូលឆ្នាំថ្មី ធ្វើអោយយើងស្រឡាញ់គ្នាដល់ចាស់កោងខ្នងដូចបង្គាដែរ។ 





អូតូស៊ីឌាម៉ា (Otoshidama)

នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីនៃប្រទេសជប៉ុនមួយទៀត គឺការដាក់ប្រាក់បន្តិចបន្តួចទៅក្នុងស្រោមសំបុត្រដល់កុមារ។ ក្រុមគ្រួសារមួយចំនួននៅប្រទេសជប៉ុនតែងតែដាក់ប្រាក់ចូលក្នុងស្រោមសំបុត្រដើម្បីឲ្យទៅកុមារដែលនៅតាមផ្ទះរៀងៗខ្លួនៗ  ដើម្បីលើកទឹកចិត្តដល់កូន ក្មួយ ទាំងអស់ឲ្យខិតខំប្រឹងប្រែងទៅនឹងការសិក្សារបស់ខ្លួនបន្ថែមទៀត។



ហ្វូគឹបឹគូរ៉ូ (Fukubukuro)

ទំនៀមទម្លាប់តិចតួចដ៏រីករាយមួយទៀតសម្រាប់មនុស្សជាច្រើនគឺត្រូវចេញទៅក្រៅនិងទិញហ្វូគូបូគូរ៉ូនៅថ្ងៃបុណ្យចូលឆ្នាំថ្មី។ ហ្វូគូស៊ូគូរ៉ូគឺជាថង់សំណាងដែលអ្នកលក់ទូទៅដាក់របស់របររបស់ខ្លួនលក់ក្នុងថង់សំណាង ដែលអ្នកទិញមិនដឹងថាមានអ្វីក្នុងនឹងឡើង របស់ដែលមានក្នុងថង់សំណាងគឺថ្លៃជាងតម្លៃថ្លៃជាកញ្ចប់ថង់សំណាង។






 Hatsumode

ទំនៀមទម្លាប់ប្រពៃណីបុណ្យចូលឆ្នាំថ្មីមួយទៀតគឺហាសឹមូដិ គឺជាការមកវត្តសាសនាសិនតូ  ដំបូងនៃឆ្នាំថ្មី។ មនុស្សជាច្រើនទៅលេងទីសក្ការៈបូជានោះនៅថ្ងៃទី ១ ទី ២ ឬទី ៣ ខែមករាដើម្បីគោរពនិងសូមជូនពរឆ្នាំថ្មីនិងមានសុខភាពល្អ។ ទីសក្ការៈបូជាមានមនុស្សច្រើនកុះករហើយក្រុមគ្រួសារមានទំនាក់ទំនងរវាងគ្នានិងគ្នា ។




Hatsuhinode

ប្រពៃណីឆ្នាំថ្មីមួយទៀតគឺត្រូវសង្កេតមើលថ្ងៃរះដំបូងនៃឆ្នាំ។ ការរង់ចាំមើលថ្ងៃរះដំបូងគេបង្អស់ក្នុងឆ្នាំថ្មី ត្រូវបានគេជឿជាក់ថា គឺជាថ្ងៃនៃការចាប់ផ្តើមនូវការងារថ្មីដែលនាំមកនូវលាភ និងសុភមង្គលក្នុងគ្រួសារ ហើយក៏ជាពេលវេលាដែលទេវតាឆ្នាំថ្មីយាងចុះមកថែរក្សាមនុស្សលោកដែរ។ 



នៅមានទំនៀមទំលាប់ជាច្រើនទៀតដែលជនជាតិជប៉ុននិយមធ្វើមុនពេលចូលឆ្នាំនិងពេលចូលឆ្នាំ ។ ហើយទំនៀមទម្លាប់មួយចំនួនក៏មានភាពខុសប្លែកគ្នាពីតំបន់មួយទៅតំបន់មួយនិងពីផ្ទះមួយទៅផ្ទះមួយប៉ុន្តែយើងសង្ឃឹមថាអត្ថបទនេះបានផ្តល់ការយល់ដឹងអំពីវប្បធម៌ជប៉ុនមួយចំនួន។

រៀបរៀងដោយ៖ សាលាភាសាជប៉ុនមិរ៉ៃ

 

Share :

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again