អំពីអាកាសយានដ្ឋាននិងការដឹកជញ្ជូននៅប្រទេសជប៉ុន

អំពីអាកាសយានដ្ឋាននិងការដឹកជញ្ជូននៅប្រទេសជប៉ុន

ផ្លូវអាកាស

ក្រុមហ៊ុនអាកាសចរធំៗមាន ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL: Japan Airlines) និង ក្រុមហ៊ុនអាកាសចរណ៍ANA (All Nippon Airways) ។ JAL ចាប់ផ្តើមហោះហើរ ក្នុងនិងក្រៅប្រទេសនៅទសវត្ស៥០។ ANA ធ្វើការហោះហើរតែក្នុងប្រទេសរហូតដល់ទសវត្ស៨០ ដែលក្រោយមកបានបើកផ្លូវអន្តរជាតិរបស់ខ្លូន។ ក្រុមហ៊ុនអាកាសចរណ៍ ដទៃមាន ក្រុមហ៊ុនអាកាសចរណ៍ ស្កាយម៉ាក (Skymark) ក្រុមហ៊ុនអាកាសចរណ៍ ស្កាយណេតអាស៊ី (Skynet Asia) -ល-។


ផ្លូវដែក

សេវកម្មផ្លូវដែកសំរាប់ដឹកអ្នកដំណើរចាប់ដំណើរការពីឆ្នាំ ១៨៧២ ដោយប្រើក្បាលរថភ្លើងប្រើចំហាយទឹក ដែលតភ្ជាប់ស្ថានីយ៍ ស៊ីមបាស៊ី (តូក្យូ) និងទីក្រុងយ៉ូកូហាម៉ា។ នៅឆ្នាំ ១៩៦៤ រថភ្លើងល្បឿនលឿនឈ្មោះថា ស៊ិងកានសេន ដំបូងគេនៅលើពិភពលោក ត្រូវបានដាក់អោយប្រើប្រាស់ដោយក្រុមហ៊ុនផ្លូវដែកជាតិ (សព្វថ្ងៃត្រូវបានឯកជនភាវូបនីយកម្មជាក្រុមហ៊ុនផ្លូវដែកជប៉ុនJR Japan Railway) ដើម្បីតភ្ជាប់ទីក្រុងធំៗ។ រហូតមកទល់ឆ្នាំ ១៩៧០ ទាំងផ្លូវដែកឯកជន និង រដ្ឋ រថភ្លើងស្ទើរទាំងអស់ត្រូវបានប្តូរទៅជា រថភ្លើងប្រើអគ្គីសនី។ បច្ចុប្បន្ន នៅទីក្រុងធំៗ បណ្តាញផ្លូវដែកថ្មីៗ ដូចជា បណ្តាញផ្លូវដែកក្រោមដី និង បណ្តាញផ្លួវដែករថភ្លើងផ្លូវមួយ (Monorail) ត្រូវបានស្ថាបនាជាបន្តបន្ទាប់។ ចាប់ពីខែសីហា ២០០៣ មក គ្រប់ខេត្តក្រុងទាំងអស់ រាប់បញ្ចូលទាំងកោះអូគីណាវ៉ា សុទ្ធតែមានរថភ្លើងរត់។ គិតត្រឹមឆ្នាំ ២០០៤ ប្រវែងផ្លូវដែកទាំងអស់គឺ ២៣ ៥៧៧ គ.ម។


រៀបរៀងដោយបុគ្គលិកភាសាជប៉ុនមិរ៉ៃ

 

Share :

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again