តួលេខសំខាន់ៗអំពីជប៉ុននិងកម្ពុជា

លេខ១
ចាប់តាំងពីឆ្នាំ១៩៩២ ប្រទេសជប៉ុនគឺជាប្រទេសផ្តល់ជំនួយទ្វេភាគីច្រើនជាងគេបំផុតនៅប្រទេសកម្ពុជា។
២៤កោដិដុល្លារអាមេរិក
ចំនួនទឹកប្រាក់សរុបនៃជំនួយអភិវឌ្ឍផ្លូវការ របស់ប្រទេសជប៉ុននៅកម្ពុជាគឺមានចំនួន ២ ៤កោដិដុល្លាអាមេរិកចាប់ពីឆ្នាំ១៩៩១មកត្រឹមឆ្នាំ២០១៣នេះ។
២២១៥ម៉ែត្រ
ជាប្រវែងនៃស្ពានត្សឹបាសាលាតសន្ធឹងនៅដងទន្លេមេគង្គ។ ស្ពាននេះបានស្ថាបនារួចរាល់ជាស្ថាពរ ក្រោមជំនួយអត់សំណងរបស់ប្រទេសជប៉ុនហើយបានបើកឪ្យប្រើប្រាស់ជាផ្លូវការនៅខែមេសា ឆ្នាំ២០១៥។
៤០០០នាក់
នៅឆ្នាំ២០១៥សិស្សកម្ពុជាដែលសិក្សាភាសាជប៉ុនមានចំនួនប្រមាណ៤០០០នាក់។
២៥០០នាក់
ក្នុងឆ្នាំ២០១៥ ប្រជាជនដែលកំពុងរស់នៅប្រទេសកម្ពុជាមានចំនួនជាង២៥០០នាក់។
១០០០នាក់
គិតត្រឹមតែខែមេសា ឆ្នាំ២០១៦ និស្សិតដែលធ្លាប់បានទៅសិក្សានៅប្រទេសជប៉ុនតាមរយះអាហារូបករណ៏របស់រដ្ឋាភិបាលជប៉ុនមានចំនួនជាង១០០០នាក់។
១៩៣៣៣០ នាក់
ចំនួនជនជាតិជប៉ុនដែលមកកាន់ប្រទេសកម្ពុជាគិតត្រឹមឆ្នាំ២០១៥មានចំនួនប្រមាណ១៩៣៣៣០នាក់។
១០១៤៤នាក់
ចំនួនជនជាតិកម្ពុជាដែលបានទោកាន់ប្រទេសជប៉ុនគិតត្រឹមឆ្នាំ២០១៥ មានចំនួនជិត១០១៤៤នាក់។
៥០០រៀល
ក្នុងឆ្នាំ២០១៤ រូបភាពស្ពានត្សឹបាសាក្នុងខេត្តព្រៃវែង និងរូបភាពស្ពានគីហ្សូណាក្នុងខេត្តកំពង់ចាមដែលបានស្ថាបនាក្រោមជំនួយត្រូវបានរចនានិងបោះពុម្ពលើក្រដាស់ប្រាក់៥០០រៀល។
រៀបរៀងដោយបុគ្គលិកភាសាជប៉ុនមិរ៉ៃ
Add New Comment