អំពីទង់ជាតិ និងភ្លេងជាតិរបស់ប្រទេសជប៉ុន

ទង់ជាតិរបស់ជប៉ុនត្រូវបានគេហៅថា ហីណូម៉ារូ។ គេបានចាប់ផ្តើមប្រើប្រាស់ទង់ជាតិនេះនៅចុងសតវត្សទី១៩ ។ ទង់ជាតិនេះបង្ហាញពីរូបព្រះអាទិត្យជារង្វង់មូលពណ៌ក្រហមរំលេចនៅកណ្តាលផ្ទៃពណ៌ស។ ភ្លេងជាតិជប៉ុន គីមីហ្គាយូ មានដើមកំណើតពីកំណាព្យដែលមាន៣១ ព្យាង្គរឺហៅថា វ៉ាកាដែលត្រូវបាននិពន្ធឡើងក្នុងសតវត្សទី១០។ គីមីហ្គាយូបានក្លាយជាភ្លេងជាត់ដែលមានទម្រង់ដូចសម័យបច្ចុបន្បន្ន ក្នុងរយះកាលពាក់កណ្តាលចុងក្រោយនៃសតវត្សន៏ទី១៩នៅពេលដែលគេបន្ថែមបទភ្លេង ។ ពាក្យពេជន៏នៃភ្លេងជាតិអធិប្បាយអំពីការបួងសួងសន្តិភាព និងភាពសម្បូររុងរឿងជានិច្ចនិរន្តន៏នៅប្រទេសជប៉ុន។
រៀបរៀងដោយបុគ្គលិកភាសាជប៉ុនមិរ៉ៃ
Share :
Add New Comment