ទីកន្លែងស្នាក់នៅសម្រាប់ភ្ញៀវបរទេសដែលទៅទស្សនាប្រទេសជប៉ុន

ការស្នាក់នៅរបស់ជនជាតិជប៉ុនមានលក្ខណះខុសៗគ្នាទៅតាមបុគ្គលម្នាក់ៗនៅក្នុងប្រទេសនៅទៅតាមជីវភាពគ្រួសារនីមួយៗនៅប្រទេសជប៉ុន ប៉ុន្តែជនបរទេសដែរមកកម្សាន្តនៅប្រទេសជប៉ុនក៏អាចរកកន្លែងស្នាក់នៅដែលមានផាសុខភាពល្អនិងតម្លៃសមរម្យថែមទៀតផង។
ខាងក្រោមនេះជាលំនៅដ្ឋានមួយចំនួននៅក្នុងប្រទេសជប៉ុនទាំងជនបរទេសនិងជនជាតិដែលនៅទីនោះ
១ shukubo (Temple Lodging Facilities)
កន្លែងស្នាក់នៅវត្ត រឺ នៅប្រាសាទពុទ្ធសាសនាដើមឡើយបង្កើតឡើងសម្រាប់ព្រះសង្ឃនិងអ្នកគោរពបូជា។ ប្រាសាទបុរាណនេះបានបើកទទួលស្វាគមន៏ ជនទូទៅដែលមកដំណើរកម្សាន្តនៅ ប្រទេសជប៉ុន និងពុទ្ធសាសនិកជាច្រើនដើម្បីផ្តល់ឪកាសឲ្យពួកគាត់ភ្លក្សរសជាតិអាហារបួស ព្រមទាំងការតាំងសមាធិផងដែរ។
២ High class Ryokan (High class Japanese style Inns)
ក្នុងចំណោមកន្លែងស្នាក់នៅទាំងអស់នៅក្នុងប្រទេសជប៉ុន High class Ryokanគឺជាកន្លែងដែលធំទូលាយជាងគេនិងមានភាពទាន់សម័យព្រមទាំងជាកន្លែងប្រវត្តិសាស្រ្តសម្រាប់អ្នកដែលចូលចិត្តភាពស្ងៀមស្ងាត់។ កន្លែងនេះមានអាយុកាលជាង១០០ឆ្នាំមកហើយ ប៉ុន្តែពោរពេញដោយទេសភាពស្អាតៗ ហើយម្ហូបឆ្ងាញ់ៗថែមទៀតផង ។
៣ Distinctive Lodging Facilities
ជាកន្លែងដែលបានបង្កើតឡើងដើម្បីជាវប្បធម៌ពិភពលោកហើយគឺជាតំបន់ដែលជាកេរ្តិ៏ដំណែលតាំងពីបរមបុរាណរបស់ប្រទេសជប៉ុន។ មនុស្សដែលមកស្នាក់នៅទីនេះអាចទំនាក់ទំនងជាមួយអ្នកស្រុកនៅទីនោះនិងចូលរួមពីប្រពៃណីទំនៀមទម្លាប់ដែលប្លែកៗដែលបន្សល់ទុកតាំងពីបុរាណរបស់អ្នកស្រុកនៅទីនោះ។
៤ Capsule Hotel
ដើមឡើយកន្លែងស្នាក់នៅមួយនេះមិនសូវថ្លៃនោះឡើយសម្រាប់ជនបរទេស ប៉ុន្តែនៅក្នុងបន្ទប់នោះគឺសម្រាប់តែភ្ញៀវមួយអ្នកប៉ុណ្ណោះហើយម្យ៉ាងទៀតទទួលភ្ញៀវដែលជាបុរសថែមទៀតផង។ ប៉ុន្តែនៅពេលបច្ចុប្បន្នមានភ្ញៀវទេសចរណ៏កើតឡើង សណ្ឋាគារក៏បើកទទួលគ្រប់ភេទ និងមានតម្លៃស្នាក់នៅស្មើៗគ្នា។
រៀបរៀងដោយបុគ្គលិកភាសាជប៉ុនមិរ៉ៃ
Add New Comment