៥យ៉ាងដែលត្រូវធ្វើនៅពេលដែលអ្នកទៅកម្សាន្តប្រទេសជប៉ុន

៥យ៉ាងដែលត្រូវធ្វើនៅពេលដែលអ្នកទៅកម្សាន្តប្រទេសជប៉ុន

ប្រទេសជប៉ុនគឺជាប្រទេសដែលមានវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ដែលល្អផូរផង់និងមានវ័យដ៏ចំណាស់ផងដែរ។ ប្រពៃណីនិងវប្បធម៌របស់ជនជាតិជប៉ុនពិតជាមានភាពល្បីល្បាញនិងគួរជាទីចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ភ្ញៀវបរទេសដែលចូលមកទស្សនាប្រទេសរបស់ខ្លួន។

ដូច្នេះនៅពេលដែលអ្នកទៅប្រទេសជប៉ុនកុំភ្លេចឲ្យសោះក្នុងការធ្វើរឿងទាំងអស់នេះ

១ ការសាកល្បងហាត់ដាវសាមូរ៉ៃ និងតែងខ្លួនជានិនចា

និនចាមានភាពល្បីល្បាញនៅប្រទេសជប៉ុនយ៉ាងខ្លាំងហើយភាគច្រើនជនបរទេសទាំងឡាយដែលបានទៅលេងប្រទេសជប៉ុន គឺមិនដែលខកខានក្នុងការតុបតែងខ្លួនជានិនចារឺការសាកល្បងហាត់ដាវសាំមុរ៉ៃនោះឡើយ។ អ្នកនឹងរៀនក្បាច់គុណនិងស្លៀកសំលៀកបំពាក់ដែលស្របទៅនឹងក្បាច់គុណនោះ និងរៀនពីរបៀបការពារខ្លួនបែបជនជាតិជប៉ុន។

២ shodo (Japanese Calligraphy)

Shodo គឺជាសិល្បះនៃការសរសេរអក្សរផ្ចង់បែបភាសាជប៉ុនដែលតួអក្សរនោះគឺជាអក្សរកាន់ជិហើយមានគំនូសនៃការសរសេរយ៉ាងផ្ចិតផ្ចង់ជាទីបំផុត  ការបង្រៀនសរសេរតួអក្សរនេះមានការយកចត្តទុកដាក់ជាទីបំផុតពីអ្នកបង្រៀន ហើយជនបរទេសតែងតែសរសើរនៃភាពតស៊ូ អត់ធ្មត់របស់ប្រជាជនតាមរយះតួអក្សរទាំងនេះ។

៣ Japanese cooking class

ការសិក្សាថ្នាក់ធ្វើម្ហូបបែបជប៉ុនពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំងពីព្រោះជនបរទេសម្នាក់ៗនិងទទួលបាននូវបទពិសោធន៏នូវការធ្វើម្ហូបប្លែកៗជាពិសេសគួរឪ្យចាប់អារម្មណ៏ថែមទៀតផង ម្ហូបទាំងនោះមានដូចជា ស៊ូសិ នំ តាកូយាកិ  ជាដើមដែលជាម្ហូបប្រចាំតំបន់របស់ប្រទេសជប៉ុន ។

៤ ម៉ៃកុ

ម៉ៃកុគឺជាក្បាច់រាំនៃប្រទេសជប៉ុនដែលសម្តែងដោយភា្ជប់នូវវប្បធម៌និងប្រពៃណីទំនៀមទម្លាប់របស់ប្រទេសជប៉ុន ការសម្តែងក្បាច់រាំនេះបានបង្ហាញនូវចរិតលក្ខណះនៃតួសម្តែងនិងមានការស្លៀកពាក់គីមូណូនិងមានការតែងខ្លួន និងផាត់មុខដើម្បីសាកសមនិងតួអង្គដែលសម្តែង ។ ដូច្នេះនៅពេលដែលអ្នកបានទៅប្រទេសជប៉ុន កុំភ្លេចឪ្យសោះចំពោះការទស្សនាក្បាច់រាំមួយនេះ។

៥ បទពិសោធន៏នៃការសូនរូប

ការចូលរួមសូនរូបរបស់ជនបរទេសដែលមកកម្សាន្តនៅប្រទេសជប៉ុនពិតជារឿងមួយដែលត្រូវតែធ្វើ ការសូនរូបបានបង្រៀនមនុស្សម្នាក់ៗឪ្យមានភាពអត់ធ្មត់ និងប្រណិត។ ការសូនរូបទាំងនោះមានដូចជា ចានគោម ថូ និងចានជាដើម ។ លើសពីនេះទៅទៀតនិងមានការសូនរូបជាច្រើនទៀតដែលស្រេចទៅនឹងការច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ។

រៀបរៀងដោយបុគ្គលិកភាសាជប៉ុនមិរ៉ៃ

 

Share :

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again