សិល្បះការសំដេងនៅប្រទេសជប៉ុន

សិល្បះការសំដេងនៅប្រទេសជប៉ុន

យើងដឹងហើយទោះបីប្រទេសជប៉ុនមានភាពរីកចម្រើនក៏ដោយ ពួកគេក៏មិនដែលចោលនូវប្រពៃណីទំនៀមទម្លាប់ និងសិល្បះបុរាណរបស់ពួកគេឡើយ ។ សិល្បះការសំដែងរបស់ពួកគេមានភាពពេញនិយម និងមានការចូលចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅទីនោះផ្ទាល់ព្រមទាំងជនបរទេសផងដែរ។

ខាងក្រោមនេះជាសិល្បះបុរាណនៅក្នុងប្រទេសជប៉ុន

១ Noh

ណូគឺជាល្ខោននិងជាសិល្បះដែលសំខាន់បំផុតក្នុងប្រទេសជប៉ុននិងមានអាយុកាលចំណាស់ជាងគេដែលនៅតែត្រូវបានសំដែងរៀងរាល់កម្មវិធីនៅក្នុងប្រទេសជប៉ុន ជាពិសេសកម្មវិធីដែលទាំក់ទងនិងប្រពៃណី ។ល្ខោនNoh គឺជាល្ខោនដែលដកស្រង់ចេញពិរឿងកំប្លែងចំនួន៥យកមកសំដែង ហើយតួសំដែងទាំងអស់ភាគច្រើនពាក់របាំងមុខ។

២ kabuki 

គឺជាក្បាច់រាំដែលមានកំណើតមកពីការរាំរបស់មនុស្សស្រីម្នាក់ដែលមានឈ្មោះ IZUMONO Okuni  ហើយត្រូវបានបង្កើតឡើងជាសិល្បះនៅអំឡុងសតវត្សទី១៦នៅប្រទេសជប៉ុន។ សព្វថ្ងៃនេះរបាំ kabuki        សំដែងដោយតួអង្គបុរសទាំងអស់។

៣ sumo

សិល្បះក្បាច់គុណដែលមានមនុស្សមាឌធំៗចំនួនពីរគូរឡើងប្រកួតលើសង្វៀន មានឈ្មោះថាកីឡា ស៊ូមូ ។ សិល្បះនេះត្រូវបានគេចាត់ទុកជាកីឡាប្រចាំជាតិនៅប្រទេសជប៉ុន។ ការប្រកួតកីឡា ស៊ូមូនៅប្រទេសជប៉ុនត្រូវបានប្រារព្ធ៦ឆ្នាំម្តងដែលក្នុងនោះសុទ្ធសឹងតែជាខែដែលមានចំនួនសេស។

៤ Bunraku

  Bunruku រឺហៅម្យ៉ាងទៀតថារបាំអាយ៉ងដែលមានតុក្កតានៅសំដែងលើឆាកប៉ុន្តែមានអ្នកក្រោយឆាកធ្វើសកម្មភាព បានកើតឡើងនៅសតវត្សទី១៥ មានឧបករណ៏សំដែងដូចជា តុក្កតា តន្រ្តី  រហូតដល់សតវត្សទី១៨ របាំអាយ៉ងមានប្រជាប្រិយភាពយ៉ាងខ្លាំងរហូតមកដល់បច្ចុបន្បន្ន។

Budo (kendo)

Budo គឺជាសិល្បះបុរាណរបស់ប្រទេសជប៉ុន ។ គោលបំណងនៃការការលេងកីឡា នេះគឺដើម្បីជួយឪ្យរាងកាយល្អ និងបង្កើនភាពអង់អាចក្លាហាន ព្រមទាំងចិត្តគំនិតឪ្យមានការរីកចម្រើន។  kendo  គឺជាសិល្បះក្បាច់គុណដែលសិស្សទូទៅនៅប្រទេសជប៉ុនហ្វឹកហាត់ដាវដើម្បីបង្កើនទាំងគំនិត រាងកាយ ព្រមទាំងសមត្ថភាពរបស់ខ្លួន។

Kado ( The art of flower Arrangement)

អាចហៅម្យ៉ាងទៀតថា ikebana កាដុគឺជាការរចនាផ្កាដោយដោតទៅក្នុងថូ ការធ្វើបែបនេះវាបង្ហាញពីតម្លៃនិងភាពស្រស់បំព្រងនៃជីវិតរបស់បុគ្គលម្នាក់ៗដែលធ្វើ។ នៅតាមសាលាប្រទេសជប៉ុនមានការបង្រៀនរចនាផ្កាតាមស្ទាយរបស់ខ្លួនម្នាក់ៗ។

Sado( តែ ក្នុងពិធីបុណ្យ)

តែបៃតងត្រូវបានបង្កើតឡើងដើម្បីបម្រើដល់ភ្ញៀវនៅពេលដែលមានពិធីបុណ្យធំៗនៅប្រទេសជប៉ុន។ វាគឺជារឿងដែលសំខាន់បំផុតរបស់ជនជាតិជប៉ុនដែលមនុស្សម្នាក់ៗត្រូវតែចេះពីរបៀបធ្វើតែមួយនេះ។តែបៃតងមួយនេះបានបង្ហាញពីអត្តសញ្ញាណរបស់ជនជាតិជប៉ុន។

រៀបរៀងដោយបុគ្គលិកភាសាជប៉ុនមិរ៉ៃ

 

Share :

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again