ការប្រកួតកីឡាអូឡាំពិកនៅប្រទេសជប៉ុនក្នុងឆ្នាំ២០២០

ការប្រកួតកីឡាអូឡាំពិកនៅប្រទេសជប៉ុនក្នុងឆ្នាំ២០២០

        ការប្រកួតកីឡាអូឡាំពិកនាឆ្នាំ២០២០គឺប្រព្រឹត្តឡើងនៅទីក្រុងតូក្យូប្រទេសជប៉ុននារដូវក្តៅខាងមុខនេះចាប់ពីថ្ងៃទី២៤កក្កដា ដល់ថ្ងៃ៩ សីហា ឆ្នាំ២០២០ ។ គួរបញ្ជាក់ដែលថាប្រទេសជប៉ុនបានក្លាយជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិកជាលើកទី៤ រួចមកហើយដែលជាការវិលត្រឡប់មកជាថ្មីនៅក្នុងឆ្នាំខាងមុខនេះ នេះជាសមិទ្ធផលដែលអាចកត់សម្គាល់បានថាប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានការអភិវឌ្ឍខ្ពស់ខាងកីឡាក្នុងចំណោមប្រទេសមួយចំនួននៅទ្វីបអាស៊ី។ 

     អត្តពលិកដែលចូលរួមប្រកួតនាឆ្នាំខាងមុខនេះមានការរំពឹងទុកចំនួន 11.091នាក់សរុបស្រី និង ប្រុស។ក្នុងនោះមានព្រឹត្តិការណ៍ចំនួន 339 ក្នុង 33 កីឡា (50 វិញ្ញាសា) ដែលប្រព្រឹត្តនៅពហុកីឡាដ្ឋានជាតិតូក្យូប្រទេសជប៉ុន។ ការប្រកួតកីឡាអូឡាំពិកក្នុងឆ្នាំ២០២០នេះមានប្រទេសចំនួន១៩៣ប្រទេសដែលចូលរួម។កីឡាដែលបានដាក់ចូលរួមប្រកួតមានទាំងអស់៥០ វិញ្ញាសារ ដែលតម្រូបឪ្យបេក្ខជននីមួយៗប្រព្រឹត្តរទៅតាមលក្ខខណ្ឌដែលគេកំណត់។

           លើសពីនេះទៅទៀត ក៏មានការបញ្ចូលវិន័យបន្ថែមនៅក្នុងកីឡាអូឡាំពិករដូវក្តៅមួយចំនួនរួមទាំងកីឡាបាល់បោះ 3x3 ការជិះកង់ម៉ូតូ BMX និង Madison និងព្រឹត្តិការណ៍ចម្រុះ។ ក្រោមគោលនយោបាយថ្មីរបស់ IOC ដែលអនុញ្ញាតឱ្យកីឡាបន្ថែមនៅក្នុងកម្មវិធីកីឡាដើម្បីបង្កើនព្រឹត្តិការណ៍កីឡាអូឡាំពិកជាអចិន្រ្តៃយ៍ល្បែងទាំងនេះនឹងឃើញមានឡើងក្នុងកម្មវិធី រីឯកីឡា ជិះបន្ទះក្តាររអិលធ្វើឱ្យកីឡាអូឡាំពិកក៏ ចាប់ផ្តើមមានឡើងវិញហើយការវិលត្រឡប់នៃកីឡាបេស្បលនិងបាល់ទន់ ( ដែលត្រូវបានដកចេញពីកម្មវិធីរដូវក្តៅបន្ទាប់ពីឆ្នាំ 2008 ក៏កើតមានឡើងនៅឆ្នាំខាងមុខនេះដែរ។ នាពេលថ្មីៗនេះក៏មានការធ្វោះឡើងនៅមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធិ ដែលជាតំណាងកិត្តិយសដល់ទៅបុគ្គលដែលឈ្នះ និង ជាមុខមាត់កិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ប្រទេសជាតិរៀងៗខ្លួនថែលទៀតផង។

រៀបរៀងដោយបុគ្គលិកភាសាជប៉ុនមិរ៉ៃ

ប្រភព : https://en.wikipedia.org/wiki/2020_Summer_Olympics

 

Share :

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again