អត្ថប្រយោជន៍នៃការរៀនភាសាជប៉ុន

ភាសាជប៉ុនគឺជាភាសាមួយដែលទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីបណ្តា អ្នកសិក្សាគ្រប់រូប ហើយមានសក្តានុពលទូទាំងទ្វីបអាស៊ី។ មានហេតុផលជាច្រើនដែលមនុស្សម្នាក់ៗ ចាប់អារម្មណ៍ក្នុងការសិក្សាភាសាជប៉ុនហើយបុគ្គលនោះ សុទ្ធតែមានគោលបំណងរៀងៗខ្លួន ព្រោះពួកគេគិតថាភាសាជប៉ុនមានសារះប្រយោជន៏យ៉ាងច្រីនក្នុងវិស័យការងារ និងការសិក្សាក្រៅប្រទេស។
អត្ថប្រយោជន៏នៃការរៀនភាសាជប៉ុនមានដូចតទៅ:
១ .អាចយល់ដឹងពីរបៀបរបបការរស់នៅប្រទេសជប៉ុន
ជាទូទៅជនជាតិជប៉ុនគឺជនជាតិមួយដែលមានសីលធម៌រស់នៅដ៏ល្អប្រចាំថ្ងៃដែលត្រូវគេទទួលស្គាល់ជុំវិញពិភពលោក។ សីលធម៌ទាំងអស់នោះស្តែងចេញតាមរយះ ការគោរពពេលវេលា បែបបទសណ្តាប់ធ្នាប់ ការគោរពគ្នាទៅវិញទៅមក និងមានទំនួលខុសត្រូវខ្ពស់។ល។ ដូច្នេះនៅពេលដែលយើងរៀនភាសាជប៉ុនយើងមិនត្រឹមតែទទួលបាននូវភាសាប៉ុណ្ណោះទេ ពោលគឺអាចទទួលបាននូវទម្លាប់ដ៏ល្អទាំងអស់នោះសម្រាប់យកមកអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃថែមទៀតផង។
២. រៀបចំអនាគតបានល្អប្រសើរជាងមុន
ខណៈពេលដែលសេដ្ឋកិច្ចអាស៊ីបានកើនឡើងឱកាសក៏មានកាន់តែច្រើនសម្រាប់ការងារដែលអាចរកបាន។ ភាសាជប៉ុនគឺជាភាសាដែលមិនត្រូវបានប្រើបាស់ជាទូទៅដូចជាភាសាបារាំង អង់គ្លេស អាល្លឺម៉ង់ឬអេស្ប៉ាញនោះឡើយ។ដូច្នេះការរៀនភាសាជប៉ុន វានឹងអាចបង្កើនតម្លៃវិជ្ជាជីវៈរបស់អ្នក។ នៅពេលដែលអ្នកចេះភាសាជប៉ុន អ្នកនឹងមានការប្រកួតប្រជែងតិចតួចនៅក្នុងឱកាសការងារផ្សេងៗដែលមាននៅក្នុងវិស័យការងារពោលអ្នកនឹងមានអាទិភាពនិងប្រាក់ចំណូលខ្ពស់ក្នុងការទទួលបានការងារដែលអ្នកប្រាថ្នាចង់បាន។
៣ .ធ្វើឱ្យអ្នកយល់ដឹងអំពីវប្បធម៌ជប៉ុន
វប្បធម៌ជប៉ុនគឺជាវប្បធម៌ដែលមានតែមួយគត់។ ប្រពៃណីវប្បធម៌របស់ជប៉ុនត្រូវបានគេទទួលស្គាល់ជុំវិញសាកលលោកហើយមានសក្តានុពលយ៉ាងខ្លាំងទៅលើផ្នែកទេសចរណ៏ព្រោះវាបានទាក់ទាញភ្ញៀវទេសចរណ៏យ៉ាងច្រើនទូទាំងសាកលលោក។វប្បធម៌ទាំងនោះស្តែងចេញតាមរយះ សម្លៀកបំពាក់ ម្ហូបអាហារ កីឡា ភាសា របៀបរបបនៃការរស់នៅជាដើម។ល។ ទោះបីជាមនុស្សជំនាន់ក្រោយបង្ហាញនូវឥរិយាបថដែលខុសពីប្រពៃណីទំនៀមទម្លាប់ តាមរយះការស្លៀកពាក់រឺការប្រើប្រាស់ភាសាក៏ដោយ ប៉ុន្តែពួកគេនៅតែរក្សាប្រពៃណីទំនៀមទម្លាប់ដែលបុព្វបុរសធ្លាប់បង្រៀនពួកគេយ៉ាងខ្ជាប់ខ្ជួន។
៤. អ្នកនឹងទទួលបានបច្ចេកវិទ្យាទំនើប
ប្រទេសជប៉ុនគឺជាប្រទេសមួយដែលរីកចម្រើនផ្នែកឧស្សាហកម្ម ពាណិជ្ជកម្មនិងបច្ចេកវិទ្យា ។ ទោះបីជាប្រទេសជប៉ុនរងការរបំផ្លិចបំផ្លាញ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ក៏ដោយ ប្រទេសជប៉ុននៅតែអភិវឌ្ឍន៏ខ្លួនរហូតទទួលបាន កេរ្តិ៏ឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិខាងផ្នែកបច្ចេកវិទ្យាបានយ៉ាងរលូន។ ដូច្នេះនៅពេលដែលយើងរៀនភាសាជប៉ុន យើងនឹងទទួលបាននូវគំនិតដ៏ល្អៗព្រមទាំងចេះវិវឌ្ឍន៏សមត្ថភាពរបស់ខ្លួនដូចជាជនជាតិជប៉ុនជាក់ជាមិនខានឡើយ។
៥.មនុស្សភាគច្រើនមិនចេះនិយាយភាសាអង់គ្លេសនៅប្រទេសជប៉ុនទេ
នៅពេលដែលអ្នកមានបំណងចង់ទៅសិក្សារឺធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុននោះ អ្នកត្រូវដឹងថាមនុស្សភាគច្រើននៅប្រទេសជប៉ុនមិនសូវប្រើប្រាស់ភាសាអង់គ្លេសឡើយ ទោះបីជាពួកគេអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អក៏ដោយ ពោលមនុស្សភាគច្រើននៅទីនោះប្រើប្រាស់ភាសាជប៉ុនជាផ្លូវការក្នុងការប្រាស្រ័យទាក់ទងរវាងគ្នានិងគ្នា។
Add New Comment