ពិធីប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំក្រុមរាជសីហ៍សាខាប្រទេសជប៉ុន

  • ពិធីប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំក្រុមរាជសីហ៍សាខាប្រទេសជប៉ុន
  • 190508580_4088359434551381_8374206356081832388_n
  • 189195201_4088359564551368_3284137891765034236_n
  • 193852848_4088359647884693_4867324448639949431_n
  • 194518793_4088359511218040_7949555203354425179_n
  • 194885025_4088359367884721_1351379307410530372_n

ភ្នំពេញ៖ រសៀលថ្ងៃទី៦​ ខែមិថុនា ឆ្នាំ២០២១ នៅសាលាភាសាជប៉ុនមិរ៉ៃ ក្រុមរាជសីហ៍បានប្រារព្វពិធីប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំក្រុមរាជសីហ៍សាខាប្រទេសជប៉ុន។
ក្រោមអធិបតីភាព​ លោក ស៊ូម សារឿន ប្រធានក្រុមរាជសីហ៍ និង លោក ទេព យុទ្ធី​ ប្រធានក្រុមប្រឹក្សាយោបល់ក្រុមរាជសីហ៍ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់និងក្រុមរាជសីហ៍សាខារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តតាកេវ និងខេត្តកោះកុង ចំនួនសរុប ១៥ រូប ដោយគោរពបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអនុវត្តបានល្អប្រសើរតាមវិធានសុខាភិបាលគឺការពាក់ម៉ាស់ លាងដៃនឹងទឹកអាល់កុល ការវ៉ាស់កំដៅនិងការរក្សាគម្លាតសង្គម។

បន្ទាប់ពីទទួលបានការប្រកាសតែងតាំងជាផ្លូវការពីក្រុមរាជសីហ៍រួចមក លោក អ៉ឹម ឌឺប៉េរ៉េ ប្រធានក្រុមរាជសីហ៍សាខាប្រទេសជប៉ុនបានឡើងធ្វើការប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងស្វែងរកដៃគូសហការនៅប្រទេសជប៉ុនក្នុងគោលបំណងកៀរគររកជំនួយឧបត្ថម្ភនិងគាំទ្រក្នុងវិស័យមនុស្សធម៌​ អាហារូបករណ៍ ដោះស្រាយនិងសម្រួលការលំបាកនានារបស់សមាជិកនិស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន។

ទន្ទឹមនេះ លោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់ក្រុមរាជសីហ៍ ក៏បានចូលរួមអបអរសាទរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍សាខាប្រទេសជប៉ុន និងមានចំណាប់អារម្មណ៍មួយចំនួនសម្រាប់ក្រុមរាជសីហ៍សាខាប្រទេសជប៉ុន ដោយបានផ្តល់នូវអនុសាសន៍ដ៏មានសារៈសំខាន់ចំនួន៦ចំណុច មានជាអាទិ៍:

១.សមាជិក សមាជិកាក្រុមរាជសីហ៍ត្រូវគោរពនិងអនុវត្តច្បាប់និងបទដ្ឋានគតិយុត្តនានារបស់រដ្ឋាភិបាលឲ្យបានល្អប្រសើរ
២. គោរពនិងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងក្រុមរាជសីហ៍ ព្រមទាំងគិតគូអំពីរបៀបរបបការងារដឹកនាំនិងគ្រប់គ្រង​សមាជិក
៣. តាមដាននិងក្តាប់ឲ្យជាប់នូវស្ថានការសេដ្ឋកិច្ចនិងសង្គមដើម្បីឆ្លើយតបទៅនឹងការអនុវត្តការងារមនុស្សធម៌
៤. ពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិនិងអន្តរជាតិ ដើម្បីឲ្យពួកគេមានទំនុកចិត្តទៅលើការងារនិងផ្តល់ជំនួយដល់ក្រុមរាជសីហ៍
៥. ត្រូវមានស្មារតីសាមគ្គីភាពនិងឯកភាពផ្ទៃក្នុង
៦.ត្រូវគិតគូទៅដល់កម្លាំងបន្តវេន ដោយធ្វើយ៉ាងណាត្រូវធ្វើការអប់រំស្មារតីស្នេហារជាតិបរិសុទ្ធដល់ស្រទាប់យុវជន។

ជាមួយគ្នានេះដែរ លោក ស៊ូម សារឿន ប្រធានក្រុមរាជសីហ៍ បានធ្វើការអបអរសាទរទៅដល់លោក អ៊ឺម ឌឺប៉េរ៉េ ដែលទទួលបានសេចក្តីទុកចិត្តពីគណៈកម្មាធិការប្រតិបត្តិ។

Share :

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again